កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ របស់អគ្គនាយកដ្ឋានពន្ធដារ GDT Check and Track App
>> YOUR LINK HERE: ___ http://youtube.com/watch?v=TTxWVx_xAjk
កម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ របស់អគ្គនាយកដ្ឋានពន្ធដារ (GDT Check and Track App) • អាសយដ្ឋាន (ស្នាក់ការកណ្តាល) • អាគារកែងមហាវិថីសហព័ន្ធរុស្ស៊ី (១១០) និង ម៉ៅសេទុង (២៤៥), សង្កាត់ទឹកល្អក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ • គេហទំព័រៈ https://www.tax.gov.kh/ • ទំព័រហ្វេសប៊ុកៈ / cambodiataxation • អ៊ីម៉ែលៈ [email protected] • ទូរស័ព្ទៈ (855) 23 266 668 • តេឡេក្រាមៈ https://t.me/gdtcambodianews • បើមានចម្ងល់អំពីពន្ធដារ ទូរស័ព្ទមកលេខៈ ១២៧៧ (ឥតគិតថ្លៃ) • សេវាកម្មអេឡិកត្រូនិចពន្ធដារៈ https://www.tax.gov.kh/km/e-service • ផែនទី ទីតាំង • https://www.google.com/maps/@11.56976... • បេសកកម្ម • អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មធ្វើឱ្យសម្រេចការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារតាមការ៖ • ផ្តល់សេវាដល់អ្នកជាប់ពន្ធរួមមាន ការផ្តល់ព័ត៌មាន អប់រំ ពន្យល់ណែនាំ ដើម្បីឱ្យអ្នកជាប់ពន្ធប្រតិបត្តិត្រឹមត្រូវ តាមច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ • អនុវត្តកម្មវិធីចាប់បង្ខំ ដោយការធ្វើសវនកម្ម ការអនុវត្តវិធានការតឹងទារ និងអនុវត្តទោសទណ្ឌតាមការកំណត់ នៃបទប្បញ្ញត្តិស្តីពីពន្ធដារចំពោះអ្នកជាប់ពន្ធដែលមិនបានប្រតិបត្តិត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិនានា ស្តីពីពន្ធដារ • ប្រមូលចំណូលពន្ធ តាមការអនុវត្តត្រឹមត្រូវនូវច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ និងបង់គ្រប់គ្រាន់ចូល ថវិកាជាតិ • ផ្តល់សេវា និងការអប់រំអ្នកជាប់ពន្ធ ដើម្បីធានាឱ្យច្បាប់នានាស្តីពីពន្ធដារត្រូវបានគោរព និងអនុវត្តត្រឹមត្រូវ • អនុវត្តកម្មវិធីចាប់បង្ខំប្រកបដោយប្រសិទ្ធភាព មានការទទួលខុសត្រូវខ្ពស់ និងស្មើភាពគ្នា ចំពោះអ្នកជាប់ពន្ធ ដែលមិនគោរពច្បាប់ និងបទញ្ញត្តិស្តីពីសារពើពន្ធ • អនុវត្តគោលការណ៏យុត្តិធម៌ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ ដើម្បីបង្កើនការជឿទុកចិត្ត ចំពោះរដ្ឋបាលសារពើពន្ធ • បន្ថយការចំណាយរបស់រដ្ឋបាលសារពើពន្ធ ក្នុងការរៀបចំកម្មវិធី និងកិច្ចដំណើរការរបស់ខ្លួនធ្វើឱ្យមានភាព សាមញ្ញចំពោះតម្រូវការផ្សេងៗ និងបន្ថយការចំណាយរបស់អ្នកជាប់ពន្ធ • បង្កើនសមត្ថភាព ចំណេះដឹងដល់មន្រ្តីពន្ធដារជាប្រចាំ ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាព • បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតាមរយៈគោលនយោបាយ កិច្ចដំណើរការការងារ និងប្រព័ន្ធការងារដែល មានភាពច្បាស់លាស់ ទំនើប និងមានការទទួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន • តួនាទី និង ភារកិច្ច • អគ្គនាយកដ្ឋានពន្ធដារមានភារកិច្ចជាអាទិ៍ដូចតទៅ៖ • រៀបចំគោលនយោបាយសារពើពន្ធ និងការប្រមូលពន្ធគ្រប់ប្រភេទបង់ចូលថវិកាជាតិ • រៀបចំសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋាននានាស្តីពីពន្ធដារ កំណត់បញ្ជីឯកសារចាំបាច់នានា និងលិខិតយុត្តិការ ដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកត្រូវកាន់កាប់រក្សាទុក និងផ្តល់ជូនរដ្ឋបាលសារពើពន្ធ • កំណត់មូលដ្ឋានគិតពន្ធលើអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកដោយផ្អែកលើការអង្កេត និងផ្គុំព័ត៌មាន • គណនា និងប្រមូលប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងចំណូលផ្សេងៗ • កសាងកម្មវិធី និងអនុវត្តការងារសវនកម្មចំពោះអ្នកជាប់ពន្ធ • ទទួលបន្ទុកសហប្រតិបត្តិការអន្តរជាតិក្នុងផ្នែកពន្ធដារ • អនុវត្តទោសទណ្ឌតាមច្បាប់ចំពោះអ្នកជាប់ពន្ធ និងភ្នាក់ងារកាត់ទុក ដែលល្មើសបទប្បញ្ញត្តិនានាស្តីពីពន្ធដារ • ចូលរួមរៀបចំគម្រោងថវិកាជាតិប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងប្រចាំឆ្នាំនីមួយៗ • • សូមអរគុណ
#############################
