ប្រវត្តិ លេនីន ស្ថាបនិកសហភាពសូវៀត Vladimir Lenin
>> YOUR LINK HERE: ___ http://youtube.com/watch?v=ndwlfcLn1Yg
-វ៉្លាឌីមៀរ លេនីន ត្រូវបានគេចាត់ទុកថាជាឥស្សរជនដ៏មានឥទ្ធិពលមួយរូប ហើយក៏ជាអ្នកនយោបាយដ៏ចម្រូងចម្រាសមួយផងដែរ នៅក្នុងសតវត្សរ៍ទី២០។ លេនីន គឺជាស្ថាបនិកនៃបក្សកុម្មុយនិស្តរុស្ស៊ី ជាមេដឹកនាំនៃបដិវត្តន៍បុលឆេវិក ឆ្នាំ១៩១៧ និងជាប្រមុខរដ្ឋទីមួយ នៃសហភាពសូវៀត។ • លេនីន មានឈ្មោះកំណើតថា វ៉្លាឌីមៀរ អ៊ីលីច អ៊ូល្យ៉ាណូវ (Vladimir Ilich Ulyanov) កើតនៅឆ្នាំ១៨៧០ នៅក្នុងក្រុងមួយ ដែលបច្ចុប្បន្នត្រូវបានគេប្រសិទ្ធនាមថា “ក្រុងអ៊ូល្យ៉ាណូវ” ស្ថិតនៅចម្ងាយប្រមាណជា ៩០០គីឡូម៉ែត្រពីទីក្រុងម៉ូស្គូ។ អ៊ូល្យ៉ាណូវ គឺជាកូនទី៣ ក្នុងចំណោមបងប្អូន ៦នាក់ នៃគ្រួសារមួយ ដែលឪពុកម្តាយសុទ្ធតែជាអ្នករៀនសូត្រខ្ពង់ខ្ពស់។ លេនីនផ្ទាល់ក៏ត្រូវបានគេស្គាល់ថាជាក្មេងដែលរៀនពូកែ ចូលចិត្តអាន ហើយបានជាប់ឈ្មោះជាសិស្សឆ្នើមនៅវិទ្យាល័យ។ • -ការចូលទស្សនារបស់បងប្អូន គឺជាកិត្តិយសរបស់ខ្ញុំបាទ ដែលជាអ្នកផលិត! ការពិតទៅ ខ្ញុំបាទមិនមែនជាអ្នកពូកែខាងប្រវត្តិសាស្រ្ដនោះទេ តែដោយចូលចិត្តប្រវត្តិសាស្រ្ដ ក៏ច្នៃអត្ថបទផ្សេងៗ ដែលខ្ញុំរកបានតាមរយៈ សៀវភៅ ឬក៏ពី Internet របស់អ្នកនិពន្ធជាន់ដើម ឬជាន់នេះ មកផលិតជាវីដេអូនេះឡើង។ ដូច្នេះខ្ញុំសូមគោរពរាល់ស្នាដៃរបស់អ្នកនិពន្ធទាំងអស់ដែលបានចែករំលែក ដែលធ្វើឲ្យខ្ញុំមានលទ្ធភាព អាចផលិតវីដេអូនេះបាន។ • -ខ្ញុំបាទជឿជាក់ថា មិត្តអ្នកស្ដាប់គ្រប់ស្រទាប់វណ្ណៈ ដែលជារៀមច្បង ឬជាសិស្សប្អូន... នឹងមិនបណ្ដោយឱ្យចំណុចខ្វះខាតដែលកើតមាននៅក្នុងវីដេអូនេះ ត្រូវបន្ដរអត្ថិភាព ដោយគ្មានការកែលម្អរនោះឡើយ! • -ខ្ញុំបាទសូមគោរពជូនពរបងប្អូនជនរួមជាតិ សូម សមប្រកប ជួបប្រទះ តែសេចក្ដីសុខ សុភមង្គលពេញមួយជីវិត។ សូមអរព្រះគុណនិងអរគុណ! • -ប្រភពឯកសារ៖ www.rfi.fr/km • #វ៉្លាឌីមៀរលេនីន #VladimirLenin #បដិវត្តិន៍រុស្ស៊ី
#############################
